លក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី “ MoEYS E-Learning”
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" បានប្រសូតឡើងពីគំនិតផ្តួចផ្តើម និងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ស្ថាប័នទាំងពីរ ជាដៃគូដ៏ស្អិតរមួតលើការកសាងសម្បទាអប់រំ គំនិតច្នៃប្រឌិត នវានុវត្តន៍ និងមនសិការជាតិ សម្រាប់យុវជនកម្ពុជា ក៏ដូចជានៅក្នុងកំណែទម្រង់វិស័យអប់រំ នៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក មានជាអាទិ៍ក្នុងការរៀបចំវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការចូលរួមសង្កេតការប្រឡង ការផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សាក្នុងនិងក្រៅប្រទេស និងកិច្ចសហការជាច្រើនទៀត។ កម្មវិធីស្វ័យសិក្សាក៏មានការគាំទ្រពីគណៈកម្មការទី៧ ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាជាតិ នីតិកាលទី៦។
កម្មវិធីស្វ័យសិក្សានេះ ផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប "ស្វ័យសិក្សា" សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតថ្នាក់ ទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប។ លើសពីនេះ សិស្សានុសិស្សអាចទទួលបានព័ត៌មានអប់រំសំខាន់ៗ និងកម្រងសៀវភៅសិក្សាចាំបាច់ សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ។ មាតិកាឌីជីថលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធីស្វ័យសិក្សានេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងមនសិការវិជ្ជា របស់លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស ជាមួយពេលវេលា និងធនធានដែលមានកម្រិត។ ក្នុងបរិការណ៍នៃការផ្ទុះឡើង និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកទឹកចិត្តដល់ការរក្សានិងបន្តដំណើរការរៀនរបស់សិស្សានុសិស្សដោយ “ស្វ័យសិក្សា” ព្រមទាំងប្រើប្រាស់មុខងារ និងធនធានដែលមានក្នុងកម្មវិធីនេះឱ្យអស់លទ្ធភាពក្នុងបរិស្ថានដែលធានាសុវត្ថិភាព ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សា។ កម្មវិធីស្វ័យសិក្សា “MoEYS E-Learning” នឹងត្រូវធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់នៅពេលខាងមុខដោយមានការដាក់បន្ថែមមាតិកានូវឌីជីថលដែលសម្បូរបែប និងគាំទ្រដល់ភាពប្រសើរឡើងនៃការអប់រំតាមបែប “ស្វ័យសិក្សា” ជូនដល់សិស្សានុសិស្សនៅកម្ពុជា។
ការបង្កើតកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" គឺជាការចូលរួមចំណែកដល់បរិបទនៃបរិវត្តកម្មនៅក្នុងអេកូស៊ីស្តែមនៃការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលជាការត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្ស ក្នុងការប្រឡូកក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។
មុននឹងប្រើប្រាស់កម្មវិធីនេះ សូមសិស្សានុសិស្សអាននូវលក្ខន្តិកៈ នៃការប្រើប្រាស់កម្មវិធី ដូចខាងក្រោម៖
១.ជម្រើសនៃច្បាប់
លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះស្ថិតក្រោម និងត្រូវបានបកស្រាយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយពុំគិតពីវិវាទនៃច្បាប់ឬបទប្បញ្ញត្តិនានានោះទេ។ សិស្សានុសិស្សក៏អាចមានសិទ្ធិទទួលបានការការពារចំពោះអ្នកប្រើប្រាស់មួយចំនួនផងដែរក្រោមច្បាប់នៅក្នុងប្រទេសឬយុត្តាធិការរបស់ប្រទេសដែលសិស្សានុសិស្សកំពុងរស់នៅ។
២.ការយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់
លក្ខខណ្ឌនៃការប្រើប្រាស់នេះរៀបរាប់អំពីរបៀបនៃការប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ឱ្យបានត្រឹមត្រូវបំផុត។ តាមរយៈការចូលប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning"នេះ គឺសិស្សានុសិស្សបានយល់ព្រមទទួលយកលក្ខខណ្ឌទាំងអស់នៃការប្រើប្រាស់ដែលបានចែងហើយ។ ក្នុងករណី សិស្សានុសិស្សមិនយល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានកំណត់ទេនោះ សិស្សានុសិស្សមិនចាំបាច់បន្តប្រតិបត្តិការកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ទៅមុខទៀតទេ។
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ដែលមានសេវាកម្មផ្សេងៗនៅខាងក្នុងគឺត្រូវបានផ្ដល់ជូនដោយក្រសួង អប់រំ យុវជន និងកីឡា។
៣.ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការប្រើប្រាស់
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" និងមានការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាអាចនឹងធ្វើការកែប្រែនូវលក្ខខណ្ឌមួយចំនួននៃការប្រើប្រាស់ដែលរួមមាន គោលការណ៍នៃសិទ្ធិឯកជននិងកិច្ចព្រមព្រៀងដទៃទៀតទៅតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែនៅពេលដែលមានភាពចាំបាច់ តម្រូវឱ្យមានធ្វើការកែប្រែនូវលក្ខខណ្ឌនៃការប្រើប្រាស់នោះ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នឹងធ្វើការជម្រាបជូនដំណឹងដល់សិស្សានុសិស្ស ឲ្យបានជ្រាបជាព័ត៌មានតាមរយៈទំពរព័ត៌មាននៃកម្មវិធី នេះផ្ទាល់។ ការកែប្រែថ្មីនីមួយៗ នឹងចាប់ផ្តើមមានសុពលភាពភ្លាមៗតែម្ដង បន្ទាប់ពីមានការកែប្រែណាមួយត្រូវបានកំណត់ ហើយសិស្សានុសិស្សនៅតែចង់បន្តការប្រើប្រាស់ជាមួយកម្មវិធីស្វ័យសិក្សា "MoEYS E-Learning"នេះ មានន័យថាសិស្សានុសិស្សបានទទួលស្គាល់ និង យល់ព្រមជាមួយការផ្លាស់ប្ដូរនេះ។
៤.ការប្រាស្រ័យទាក់ទងគ្នា
តាមរយៈការប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" លើទូរស័ព្ទរបស់សិស្សានុសិស្ស មានន័យថាសិស្សានុសិស្សបានយល់ព្រមទទួលយកការធ្វើទំនាក់ទំនងពីកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ទៅកាន់សិស្សានុសិស្ស តាមរយៈការផ្ញើសារអេឡិចត្រូនិក សារជូនដំណឹង ឬទូរស័ព្ទដែលពាក់ព័ន្ធទៅនឹងព័ត៌មានអំពីគណនីរបស់សិស្សានុសិស្សនៅក្នុងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នេះ។ ក្រសួងអប់រំ យុវជន និងកីឡាអាចនឹងធ្វើការទាក់ទងទៅសិស្សានុសិស្ស ដើម្បីណែនាំអំពីរបៀបប្រើប្រាស់ ការពន្យល់អំពីអត្ថប្រយោជន៍ដទៃទៀតដែលមាននៅក្នុងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning"។
៥.គោលការណ៍នៃសិទ្ធិឯកជន
ព័ត៌មានដែលសិស្សានុសិស្សបានផ្ដល់មកឱ្យកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" គឺជាព័ត៌មានបញ្ជាក់អំពីអត្តសញ្ញាណរបស់សិស្សានុសិស្សអនុលោមទៅតាមគោលការណ៍នៃសិទ្ធិឯកជនដែលជាលក្ខខណ្ឌបន្ថែមនិងមានចែងលម្អិតក្នុងទំព័រ"គោលការណ៍នៃសិទ្ធិឯកជន"។
៦.សមាជិកភាព
ជាទូទៅសិស្សានុសិស្សដែលទាញយកកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ពីកម្មវិធីលើប្រព័ន្ធប្រតិបត្តិការណាមួយ(iOSAppStore ឬAndroidPlayStoreឬAppGallary)អាចចុះ MoEYS E-Learningចូលប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ដោយមិនតម្រូវឲ្យបង់ប្រាក់អ្វីឡើយ។ សិស្សានុសិស្សអាចចូលប្រើប្រាស់នូវរាល់លក្ខណៈពិសេសនានា និងទស្សនាវីដេអូមេរៀនតាមថ្នាក់នីមួយៗដែលកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" បានដាក់ឲ្យចូលប្រើដោយឥតគិតថ្លៃ។ សិស្សានុសិស្សអាចចុះចូលជាសមាជិកភ្លាមៗបន្ទាប់ពីទាញយកកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ដើម្បីទទួលបាននូវការសិក្សាពិសេសៗ សំខាន់ៗជាច្រើន ទៅតាមគោលការណ៍ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងប្រព័ន្ធអប់រំនៃព្រះរាជាណាចក្រកម្ពុជា។
៧.ការប្រើប្រាស់
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" មិនកម្រិតនូវអាយុនៃអ្នកប្រើប្រាស់នោះទេ។ សិស្សានុសិស្សដែលជាប្រជាជនកម្ពុជាដែលអាចស្ដាប់យល់នូវភាសាខ្មែរ ហើយបំណងចង់បន្តចំណេះដឹងខ្លួនឯងបន្ថែមអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" បានទាំងអស់។ អ្វីដែលសំខាន់គឺសិស្សានុសិស្សត្រូវមានទូរស័ព្ទដៃដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើងនូវកម្មវិធី “ MoEYS E-Learning” នេះឡើង ហើយត្រូវមានការតភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតគឺជាចំណាយផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
មេរៀននិងទិន្នន័យផ្សេងៗដែលមាននៅក្នុងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នេះគឺអនុញ្ញាតឱ្យសិស្សានុសិស្សប្រើប្រាស់សម្រាប់តែការរៀន និងអភិវឌ្ឍន៍ខ្លួនបន្ថែមតែប៉ុណ្ណោះ។ សិស្សានុសិស្សពុំមានសិទ្ធិទាញយក(Download)ឬថតចម្លងវីដេអូឬសំឡេងតាមគ្រប់វិធីទាំងអស់ចេញពីកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ឡើយ ទោះបីជាសិស្សានុសិស្សយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីក៏ដោយ។ រាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning"នេះ គឺជាទ្រព្យកម្មសិទ្ធិបញ្ញារបស់ក្រសួង អប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានការពារដោយច្បាប់នៃកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។ អ្នកប្រើប្រាស់ដែលអនុវត្តផ្ទុយពីលក្ខខណ្ឌនៃការប្រើប្រាស់នេះ នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់នៃកម្មសិទ្ធិបញ្ញា និងយល់ព្រមធ្វើការទូទាត់សំណងលើការខូចខាតប្រយោជន៍របស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ទៅតាមស្ថានភាពជាក់ស្តែង ។ សូមអរគុណចំពោះការសហការ និងសូមរីករាយក្នុងការរៀននិងការអភិវឌ្ឍខ្លួនបន្តទៀតតាមរយៈកម្មវិធីស្វ័យសិក្សា "MoEYS E-Learning"។ សិស្សានុសិស្សអាចប្រើប្រាស់កម្មវិធីនេះនៅគ្រប់ទីកន្លែងទាំងអស់ ដរាបណាគណនីដែលសិស្សានុសិស្សបានភ្ជាប់ចូលដោយប្រើលេខទូរស័ព្ទនោះមិនបានចាកចេញ (ដោយការភ្ជាប់ចូលដោយប្រើលេខទូរស័ព្ទដដែលទៅក្នុងឧបករណ៍ផ្សេងដោយការលុបកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ពីទូរស័ព្ទ រួចដំឡើងជាថ្មីឬដោយការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទជាដើម)។ សិស្សានុសិស្សនឹងនៅតែអាចបន្តប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ដូចធម្មតា ទោះបីជាសិស្សានុសិស្សធ្វើដំណើរឆ្លងប្រទេសក៏ដោយ។ គណនីមួយត្រូវបានភ្ជាប់ដោយលេខទូរស័ព្ទមួយហើយអាចប្រើដើម្បីភ្ជាប់ចូលប្រើប្រាស់សម្រាប់តែទូរស័ព្ទមួយក្នុងពេលតែមួយប៉ុណ្ណោះ។ សមាជិកភាពក៏ត្រូវបានផ្ដល់ជូនដោយយោងទៅតាមលេខទូរស័ព្ទដែលបានចុះកម្មវិធីស្វ័យសិក្សា "MoEYS E-Learning"ប្រើ ដោយសិស្សានុសិស្សមិនអាចផ្ទេរសមាជិកភាពទៅកាន់លេខទូរស័ព្ទ (ឬគណនី)ផ្សេងទៀតនោះទេ។ សិស្សានុសិស្សត្រូវចាំថា សេវារបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ពេលខ្លះត្រូវការផ្ញើលេខកូដបញ្ជាក់ពីលេខទូរស័ព្ទ ដោយការផ្ញើសារទៅកាន់លេខទូរស័ព្ទនោះ ដូច្នេះហើយទាល់តែលេខទូរស័ព្ទភ្ជាប់គណនីនោះមានសេវាគ្របដណ្ដប់ ឬអាចទទួលបានសារដែលប្រព័ន្ធរបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ផ្ញើទៅ ទើបសិស្សានុសិស្សអាចភ្ជាប់ចូលទៅកាន់គណនីនៃលេខទូរស័ព្ទដដែលនោះបាន។
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" បាននឹងកំពុងធ្វើបច្ចុប្បន្នភាពមេរៀន និងទិន្នន័យបន្ថែមជាបន្តបន្ទាប់នៅក្នុងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ដើម្បីផ្ដល់ជូនដល់សិស្សានុសិស្ស សិក្សារៀនសូត្របានកាន់តែប្រសើរ។ រាល់មាតិកាឌីជីថល រួមមានសៀវភៅ ឯកសារអំណាន និងវីដេអូនៃការបង្រៀនដែលមានបង្ហោះចែកចាយនៅក្នុងកម្មវិធីនេះ ត្រូវបានត្រួតពិនិត្យដោយក្រុមការងារបច្ចេកទេសជាច្រើនដង។ ទន្ទឹមនឹងនោះដែរ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ក៏រក្សាសិទ្ធិក្នុងការដកចេញនូវមេរៀនឬទិន្នន័យណាមួយពីក្នុងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" (ដោយសារការស្នើសុំឲ្យលុបចោលពីសំណាក់គ្រូបណ្ដុះបណ្ដាលដែលជាអ្នកផ្ដល់នូវទិន្នន័យ ឬជាម្ចាស់នៃទិន្នន័យឬដោយមានការបំពានទៅភាពឯកជនណាមួយ)ដោយពុំបានជម្រាបជាមុន ប៉ុន្តែកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នឹងព្យាយាមជម្រាបជូនបងប្អូនឲ្យជ្រាបពីការផ្លាស់ប្ដូរនានាដែលបានកើតឡើង។
គុណភាពនៃរូបភាពរបស់មេរៀនឬទិន្នន័យផ្សេងៗមានការប្រែប្រួលអាស្រ័យទៅលើកត្តាមួយចំនួនដូចជាទីតាំងរបស់សិស្សានុសិស្ស ឧបករណ៍ (ទូរស័ព្ទ) ល្បឿននៃអ៊ីនធឺណិត ភ្ជាប់ទៅប្រព័ន្ធបម្រើល្បឿនដែលក្រសួងផ្គត់ផ្គង់អ៊ីនធឺណិតផ្ដល់ឲ្យ ឬម៉ោងពេលដែលសិស្សានុសិស្សចូលប្រើប្រាស់ជាដើម។ គ្រប់មេរៀន(ជាទូទៅគឺជាវីដេអូ)មិនសុទ្ធតែមានគុណភាពរូបភាពច្បាស់(HD)ដូចគ្នានោះទេ។ ដើម្បីមើលវីដេអូដែលមានគុណភាពច្បាស់ល្អល្បឿនអ៊ីនធឺណិតរបស់សិស្សានុសិស្សត្រូវតែលឿន ប៉ុន្តែវានឹងប្រើប្រាស់ទិន្នន័យច្រើនដូចគ្នា។ បើសិស្សានុសិស្សប្រើអ៊ីនធឺណិតក្នុងគម្រោងមានកំណត់ទំហំប្រើប្រាស់ឬប្រើប្រាស់ទិន្នន័យចល័តសិស្សានុសិស្សគួរតែសិក្សាពីគម្រោង និងតម្លៃជាមួយក្រសួងផ្គត់ផ្គង់អ៊ីនធឺណិតឬក្រសួងទូរគមនាគមន៍(ក្រសួងទូរស័ព្ទ)របស់សិស្សានុសិស្ស។ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning"មិនមានទំនួលខុសត្រូវអ្វីឡើយ ចំពោះបរិមាណនៃទិន្នន័យឬការចំណាយលើថ្លៃអ៊ីនធឺណិតរបស់សិស្សានុសិស្ស។ ម្យ៉ាងទៀតរយៈពេលនៃការផ្ទុកទិន្នន័យដើម្បីបើកមើលមេរៀន(រយៈពេលរង់ចាំមុនពេលវីដេអូចាប់ផ្ដើមលេង)មិនកំណត់បាននោះទេព្រោះវាអាចអាស្រ័យលើល្បឿននៃអ៊ីនធឺណិតនិងកត្តាមួយចំនួនទៀតដូចបានរៀបរាប់ខាងដើមផងដែរ។
ដើម្បីបន្តប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" សិស្សានុសិស្សត្រូវតែប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃកម្មវិធី ។ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នឹងតម្រូវឲ្យសិស្សានុសិស្សធ្វើបច្ចុប្បន្នភាពទៅជំនាន់ចុងក្រោយនៃកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ពី(AppStoreឬPlayStorឬAppGallary)ទើបអាចបន្តប្រើប្រាស់បាន។ ក្នុងករណីសិស្សានុសិស្ស ឬអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ រកឃើញនូវភាពពុំប្រក្រតីដែលកើតមាន ឬពាក់ព័ន្ធនឹងមាតិកាឌីជីថលដែលមានក្នុងកម្មវិធីទូរស័ព្ទដៃនេះ (ពាក្យពេជន៍ រូបភាព ឬសម្លេង) សូមទាក់ទងជាមកកាន់ 095 712 710 ឬ 096 7 588 598 ឬ 097 8 671 751 ឬ Telegram Group/Facebook Page: MoEYS App Support។
៨.គណនី
គណនីអ្នកប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ត្រូវបានតម្រូវឲ្យបង្កើតឡើងមុនពេលអ្នកប្រើប្រាស់អាចចូលទៅកាន់ផ្នែកផ្សេងៗនៃកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" តាមរយៈការចុះឈ្មោះដោយការវាយបញ្ចូលលេខទូរស័ព្ទ (គប្បីជាលេខដែលកំពុងប្រើប្រាស់ក្នុងទូរស័ព្ទដៃដែលសិស្សានុសិស្សប្រើ ដើម្បីទាញយកកម្មវិធីស្វ័យសិក្សា "MoEYS E-Learning"មកប្រើតែម្ដង) រួមជាមួយកម្មវិធីពិតប្រាកដរបស់សិស្សានុសិស្ស ។ ព័ត៌មានផ្ទាល់ខ្លួនដែលកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" យកពីសិស្សានុសិស្ស គឺលេខទូរស័ព្ទដែលសិស្សានុសិស្សប្រើសម្រាប់ចុះឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត រាជធានីខេត្តក្រុងដែលអ្នកកំពុងរស់នៅ ឈ្មោះសាលា និងកម្រិតថ្នាក់សិក្សាបច្ចុប្បន្នរបស់សិស្សានុសិស្ស។ បច្ចុប្បន្នកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" មិនបានអនុញ្ញាតឲ្យប្រើប្រាស់មធ្យោបាយផ្សេងពីនេះ (ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ)ដើម្បីចុះឈ្មោះប្រើប្រាស់នោះទេ។ គណនីមួយត្រូវបានភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយប៉ុណ្ណោះ។ គណនីមួយអាចប្រើសម្រាប់ភ្ជាប់ចូលទៅប្រើប្រាស់លើឧបករណ៍(ទូរស័ព្ទដៃ)តែមួយប៉ុណ្ណោះក្នុងពេលតែមួយ។ បើសិស្សានុសិស្សភ្ជាប់ចូលទៅគណនីដែលសិស្សានុសិស្សធ្លាប់ប្រើទៅកាន់ឧបករណ៍ថ្មីមួយទៀត (ឧទាហរណ៍ថា សិស្សានុសិស្សទើបតែទិញទូរស័ព្ទថ្មី)កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នឹងចាកចេញពីគណនីនោះពីក្នុងឧបករណ៍ចាស់ដោយស្វ័យប្រវត្តិ។ ការប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" គឺក្នុងគោលបំណង ដើម្បីការអភិវឌ្ឍខ្លួនលើផ្នត់គំនិត និងចំណេះដឹងបន្ថែមសម្រាប់បុគ្គលផ្ទាល់ខ្លួន ដូច្នេះសិស្សានុសិស្សមិនគួរផ្ដល់គណនីរបស់សិស្សានុសិស្សទៅកាន់អ្នកដទៃនោះទេ ទោះបីជាមិត្តជិតស្និទ្ធក៏ដោយ។ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning"នេះអាចទាញយកបានដោយសេរីនិងឥតគិតថ្លៃ។ សរុបមកទាំងការទាញយកនិងការបង្កើតគណនីសម្រាប់ប្រើប្រាស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" គឺងាយស្រួលហើយត្រូវការតែលេខទូរស័ព្ទថ្មីមួយសម្រាប់ចុះឈ្មោះ ប៉ុណ្ណោះ។
៩.ការប្រកាសទូទៅចំពោះការធានា និងចំណុចខ្វះខាត
ទៅតាមកម្រិតអតិបរមាអនុញ្ញាតដោយច្បាប់ជាធរមាន កម្មវិធីស្វ័យសិក្សា "MoEYS E-Learning"” ព្យាយាមផ្ដល់ជូននូវសេវាកម្មល្អបំផុតតាមដែលអាចធ្វើទៅបាន ហើយរាល់វីដេអូនិងមេរៀនទាំងអស់ដែលទាក់ទងនឹងសេវាកម្មនេះ ឬដំណើរការណាមួយផ្សេងទៀតដែលទាក់ទងនឹងកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" គឺត្រូវបានផ្ដល់ជូនដោយពុំគិតដល់ការខូចនិងដោយពុំមានការធានានោះទេ។ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" នឹងពុំមានការធានាអះអាងថាការប្រើប្រាស់សេវាកម្មរបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" របស់សិស្សានុសិស្សនឹងគ្មានការរំខានឬមានបញ្ហារអាក់រអួលឡើយ។ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" មិនទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធី Software និងឧបករណ៍ ដែលមិនមានភាពស៊ីគ្នាឡើយ។ ក្នុងកម្រិតដែលអនុញ្ញាត មិនថាក្នុងករណីណាក៏ដោយ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" និងក្រសួង អប់រំ យុវជន និងកីឡា មិនមានទំនួលខុសត្រូវចំពោះអ្នកប្រើប្រាស់លើការរងគ្រោះផ្ទាល់ខ្លួនឬការខូចខាត ជាពិសេសដោយចៃដន្យឬដោយប្រយោលផ្សេងៗឡើយ។
លទ្ធផលដែលបានពីការសិក្សាតាមកម្មវិធីនេះ ពុំមែនជាលទ្ធផលផ្លូវការ ដែលកំណត់ថា សិស្សានុសិស្សអាចជាប់ ឬធ្លាក់ថ្នាក់ ក្នុងប្រព័ន្ធអប់រំនៃព្រះរាជាណាចក្រកម្ពុជាឡើយ។ ជាថ្មីម្ដងទៀត កម្មវិធីនេះជាការស្វ័យសិក្សា ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ពុំមានផ្នែកណាមួយនៃលក្ខខណ្ឌនៃការប្រើប្រាស់នេះដកចេញឬដាក់កម្រិតលើទំនួលខុសត្រូវចំពោះការបោកបញ្ឆោតការបង្ហាញដែលប្រាសចាកការពិតឬអំពើខុសច្បាប់ណាមួយឡើយ។ ប្រសិនបើមានប្រការណាមួយនៃលក្ខខណ្ឌក្នុងការប្រើប្រាស់នេះ ត្រូវបានចាត់ទុកថា គ្មានសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបានតាមប្រការទាំងឡាយដែលមាន ត្រូវតែនៅមានសុពលភាពស្របច្បាប់និងអនុវត្តបានដដែល។ ចំណុចខ្លះក្នុងជំពូកនេះអាចនឹងមិនអនុវត្តបានក្នុងយុត្តាធិការមួយចំនួន។
១០.កម្មវិធីផ្ដល់ជូនពិសេស
ពេលខ្លះកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" អាចនឹងផ្ដល់ជូនសិស្សានុសិស្សនូវកម្មវិធីពិសេសដែលមានលក្ខណៈជាតេស៍ពិសេសណាមួយ ឬជាវីដេអូសិក្សាដើម្បីត្រៀមការប្រឡងណាមួយ។ សិស្សានុសិស្សដែលជាអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានព័ត៌មានអំពីការផ្ដល់ជូនទាំងនោះ។
១០.១.សិទ្ធិថតចម្លង
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" អនុវត្តការការពារកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម។ រាល់សេវាកម្មរបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ដែលរួមមានទិន្នន័យទាំងឡាយដែលបានដាក់នៅក្នុងកម្មវិធីនិងរាល់អ៊ីនធឺហ្វេស(Interface)ដែលបានបង្កើតឡើងសម្រាប់បង្ហាញលើឧបករណ៍ដូចជាអត្ថបទរូបភាពក្រាហ្វិក ឡូហ្គោ រចនាបថ រូបថត សញ្ញាសម្គាល់ ប៊ូតុង សំឡេង វីដេអូទិន្នន័យឌីជីថល ចំណងក្រងទិន្នន័យ និងSoftware គឺជាទ្រព្យសម្បត្តិរបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ឬអ្នកផ្គត់ផ្គង់ទិន្នន័យរបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាការសម្ងាត់ពាណិជ្ជកម្មឬច្បាប់ឬអនុសញ្ញាស្ដីពីកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។
១០.២.សញ្ញា
កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" គឺជាសញ្ញាដែលបានសម្រេចឱ្យប្រើប្រាស់ដោយក្រសួង អប់រំ យុវជន និងកីឡា ។
១០.៣.ការតវ៉ាចំពោះការបំពានសិទ្ធិថតចម្លង
ប្រសិនបើមានហេតុផលណាមួយដែលសិស្សានុសិស្សជឿជាក់ថាសមិទ្ធផលឬកិច្ចការរបស់សិស្សានុសិស្សត្រូវបានគេយកទៅផលិតឬចែកចាយឡើងវិញតាមវិធីណាមួយដែលបំពានលើសិទ្ធិថតចម្លងឬដឹងថាផលិតផលនៃការបំពាននោះមាននៅលើកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" សូមផ្ដល់ដំណឹងឲ្យកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" បានដឹងតាមរយៈការផ្ញើសារអេឡិចត្រូនិកទៅកាន់ Facebook page: MoEYS App Support។
១១.ការប្រើប្រាស់ព័ត៌មានដែលអ្នកបានផ្ដល់មកក្រសួងអប់រំ យុវជន និងកីឡា
សិស្សានុសិស្សយល់ព្រមឱ្យកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ប្រើប្រាស់នូវព័ត៌មាននិងអ្វីទាំងឡាយណាបានបញ្ជូនមកកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ក្នុងគោលបំណងគ្រប់គ្រង ផ្សព្វផ្សាយ ជំរុញ និងជួយលើកកម្ពស់វិស័យអប់រំជាលក្ខណៈអនឡាញ នៅព្រះរាជាណាចក្រម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
១២.ការបម្រើអតិថិជន
មន្រ្តីនៃកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" និងខិតខំដោះស្រាយរាល់បញ្ហាជូន អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ របស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ឲ្យអស់លទ្ធភាព។ ប្រសិនបើសិស្សានុសិស្សជួបនូវបញ្ហាអ្វីមួយហើយត្រូវការជំនួយពីកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ពាក់ព័ន្ធជាមួយការចុះឈ្មោះ ការភ្ជាប់ចូលទៅគណនីសមាជិកភាពឬសេវាកម្មផ្សេងៗ របស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" សូមផ្ញើសារអេឡិចត្រូនិកមក Facebook page របស់ក្រសួង ឬក្រុមការងារតាមបណ្ដាញសង្គម Telegram Group។
១៣.តំណភ្ជាប់
តំណភ្ជាប់មួយចំនួនប្រភេទជា Hyperlink ដែលមានប្រើនៅក្នុងសេវាកម្មរបស់កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" អាចនឹងនាំសិស្សានុសិស្សទៅកាន់គេហទំព័រឬអ៊ីនធឺហ្វេស(Interface)ផ្សេងដែលមិនត្រូវបានគ្រប់គ្រងដោយកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" ផ្ទាល់។ ប៉ុន្តែដរាបណាកម្មវិធីស្វ័យសិក្សា "MoEYS E-Learning" មិនទាន់បានធ្វើការត្រួតពិនិត្យលើប្រភពនោះទេ កម្មវិធីស្វ័យសិក្សា "MoEYS E-Learning" មិនទទួលខុសត្រូវលើទិន្នន័យឬគោលការណ៍ឯកជនរបស់ប្រភពទាំងនោះឡើយ។
១៤.អសុពលភាពជាអន្លើ
បើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះគ្មានសុពលភាពឬមិនអាចអនុវត្តបានដោយមូលហេតុណាមួយ ឬក្នុងកម្រិតណាមួយ បទប្បញ្ញត្តិដែលនៅសេសសល់ផ្សេងទៀតនឹងនៅតែមានសុពលភាពស្របច្បាប់និងអាចអនុវត្តបានពេញលេញដដែលមិនថាក្នុងរូបភាពណាក៏ដោយ។
១៥.ទំនាក់ទំនងមកកម្មវិធី “ MoEYS E-Learning”
សម្រាប់សំណួរទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះសូមទាក់ទង 095 712 710 ឬ 096 7 588 598 ឬ 097 8 671 751 ឬ Telegram Group/Facebook Page: MoEYS App Support ។